Saturday, September 21, 2019

កម្មវិធីគូសៀគ្វីអេឡិចត្រូនិចសម្រាប់អ្នកចាប់ផ្តើមដំបូង (For Beginner)

       ការធ្វើសៀគ្វីអេឡិចត្រូនិចពិតជាសំខាន់ណាស់សម្រាប់បង្កើតទៅជាបន្ទះសៀគ្វីមួយដែលអាចប្រើប្រាស់បាននៅក្នុងឧបករណ៍ណាមួយ។ ជាធម្មតាការចាប់ផ្តើមដំបូងជាមួយកម្មវិធីគូផ្សេងៗពិតជាពីបាក ជាមួយការជ្រើសរើសកម្មវិធីមួយណា។



ដូច្នេះហើយទើបអត្ថបទនេះនឹងលើកយកកម្មវិធីមួយចំនួនមកណែនាំ ដែលកម្មវិធីទាំងនេះមិនមែនលំដាប់ទៅតាមការគូលំដាប់ជំនាញឡើយ គឺអាចនឹងងាយស្រួលប្រើសម្រាប់អ្នកទើបចាប់ផ្តើម និងអាចគូអោយក្លាយទៅជាបន្ទះសៀគ្វីចេញពីរោងចក្របាន។

១. កម្មវិធី Proteus


      កម្មវិធីនេះត្រូវបានអភិវឌ្ឍន៍ដោយ Labcenter Electronics ហើយកម្មវិធីនេះក៏មិនបានបើកអោយប្រើដោយសេរីដែរ គឺមានអាជ្ញាប័ណ្ណដែលមានតម្លៃចន្លោះ 250$-6500$  ទៅតាមប្រភេទនៃលំដាប់នៃការប្រើប្រាស់។

      ជាមួយកម្មវិធីនេះ អាចអោយអ្នកប្រើប្រាស់គូសៀគ្វីអេឡិចត្រូនិច អាចសាកល្បង(Simulation) និងគូជាបន្ទះសៀគ្វីបាន។ ចំនុចល្អនៃកម្មវិធីនេះគឺ ងាយស្រួលក្នុងការប្រើប្រាស់(មិនសាំញាំច្រើន) និងបង្ហាញពីគ្រប់បញ្ហាបានច្បាស់លាស់គ្រប់គ្រាន់។

   
        កម្មវិធីនេះក៏មានការពេញនិយមនៅកម្ពុជាជាខ្លាំងគួសមដែរ ដោយមានបងប្អូនសិស្សនិស្សិតមួយចំនួនបាននឹងកំពុងប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។

អ្នកក៏អាច៖
- ទាញុយកកម្មវិធីនេះ៖   Proteus Professional 8.7
- របៀបប្រើប្រាស់៖   Tutorial Videos

២. កម្មវិធី KiCAD

          កម្មវិធី KiCAD ជាកម្មវិធីដែលបើកអោយប្រើប្រាស់ដោយសេរីសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក​ តាំងតែពីឆ្នាំ 1992 ដោយ KiCad Developers Team ។ 


           កម្មវិធីនេះផ្ទាំងប្រើប្រាស់ទំនើប និងងាយស្រួលប្រើសម្រាប់អ្នកធ្លាប់ចេះខ្លះហើយ តែរាងសាំញាំបន្តិចចំពោះអ្នកដែលទើបចាប់ផ្តើមដំបូង។ ដោយសារតែការចែកដាក់គ្នារវាងផ្នែកផ្សេងៗនៃអេឡិចត្រូនិច ទើបធ្វើអោយកម្មវិអីនេះមានប៊ូតុងប្រើប្រាស់ច្រើន តែក៏មាន Shortcut ច្រើនផងដែរ។


         ចំនុចដ៏ល្អនៃកម្មវិធីនេះគឺមានអ្នកប្រើប្រាស់ច្រើន និងមានការចែររំលែកនូវគ្រឿងអេឡិចត្រូនិចថ្មីដែលផ្តល់អោយគ្នាទៅវិញទៅមក។


     KiCAD ផ្តល់មកជាមួយនូវរូបភាពច្បាស់ទំនើប រូបរាងដូចទៅនឹងរូបរាបពិតសឹងតែ៩០ភាគរយនៃបន្ទះសៀគ្វីដែលធ្វើចេញពីរោងចក្រ។ អ្វីដែលកាន់តែពិសេសនោះ កម្មវិធីអាចប្រើប្រាស់ទាំង Window, IOS(Apple) និងគ្រប់ Linux។

អ្នកក៏អាច៖
-​ ទាញយក KiCAD៖  Download KiCAD
- របៀបប្រើប្រាស់៖ Tutorial

៣. EasyEDA

       EasyEDA មិនមែនជាកម្មវិធីដែលត្រូវយកមកតំឡើងនៅលើកុំព្យូទ័រដើម្បីប្រើប្រាស់បានឡើយ។ វាមានលក្ខណៈជាគេហទំព័រមួយដែលអាចអោយយើងប្រើប្រាស់បានដូចជាកម្មវិធីដែរ។ EasyEDA អាចអោយប្រើបានដោយមិនចាំបាច់ទីញអាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ធម្មតា ឫក៏ទិញដើម្បីអាចប្រើមុខងារចាំបាច់មួយចំនួនទៀត។


            ក្នុងការប្រើប្រាស់ដូចគ្នាទៅនឹងកម្មវិធីនៅលើកុំព្យូទ័រដែរ ពិសេសត្រង់ថាអ្នកប្រើគ្រាន់តែចុះឈ្មោះ (Account Registration) នោះអ្នកនឹងអាចប្រើនឹងរក្សាទុកសៀគ្វីរបស់អ្នកពីគ្រប់កុំព្យូទ័រ។



អ្នកអាច៖
- ចូលទៅប្រើប្រាស់៖ EasyEDA
- របៀបប្រើប្រាស់៖ Tutorial

៤. កម្មវិធី Eagle

            Eagle ជាកម្មវិធីមួយរបស់ AutoDesk ដែលជាក្រុមហ៊ុនដែលអភិវឌ្ឍន៍ស្រឡាយ AutoCAD។ អាចនិយាយបានថាកម្មវិធីនេះពេញនិយមខ្លាំងនៅអ៊ឺរ៉ុបដោយសារតែវាមានតម្លៃថ្លៃ តែការប្រើប្រាស់ពិតជាសាកសមទៅនឹងអ្នកជំនាញ។


          កម្មវីធីនេះមានការប្រើប្រាស់ស្រដឿងទៅនឹងកម្មវិធីខាងលើដែរ ដែលតម្រូវឲ្យតម្លើងនៅលើកុំព្យូទ័រ និងមានអជ្ញាប័ណ្ណដែលមានតម្លៃថ្លៃផងដែរ។ តែសម្រាប់សិស្សនិស្សិត Eagle ផ្តល់ការប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ដោយគ្រាន់តែចុះឈ្មោះអោយបានត្រឹមត្រូវទៅតាមបែបបទគណនីរបស់ Eagle។



          កម្មវិធីនេះអាចប្រើប្រាស់បាននៅលើ Window, Mac, Linux ដែលពិតជាងាយស្រួលដល់អ្នកប្រើប្រាស់នៅលើកុំព្យូទ័រផ្សេងដែលដំណើរការដោយប្រត្តិបត្តការផ្សេងគ្នា។

អ្នកអាច៖
- ទាញយក៖ Download Eagle
- របៀបប្រើប្រាស់៖ Tutorial

៥. កម្មវិធី Altium Designer

          Altium Designer កម្មវិធីនេះសាកសមបំផុតសម្រាប់អ្នកគូសៀគ្វីអាជីព ដែលមានលក្ខណៈសាំញាំច្រើននិងតម្រូវអោយមានស្តង់ដា ហើយមានទំហំធំ។ កម្មវិធីនេះមានការពេញនិយមនៅប្រទេសវៀតណាម ដែលសិស្សនិស្សិតមានការប្រើប្រាស់ច្រើន។


         កម្មវីធីនេះមានការប្រើប្រាស់ស្រដឿងទៅនឹងកម្មវិធីខាងលើដែរ ដែលតម្រូវឲ្យតម្លើងនៅលើកុំព្យូទ័រ និងមានអជ្ញាប័ណ្ណដែលមានតម្លៃថ្លៃផងដែរ។



អ្នកអាច៖
- ទាញយកប្រើប្រាស់៖  Download Altium
- របៀបប្រើប្រាស់៖ Tutorial