Tuesday, September 24, 2019

ប្រើ Node MCU Esp8266 នៅលើកម្មវិធី Arduino


              Esp8266 មិនមែនជា Board ដែលផលិតមកជាមួយ Arduino ឡើយ ក៏ប៉ុន្តែក៏ត្រូវបានញាត់ចូលទៅក្នុងកម្មវិធី Arduino ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសរសេរកូដផ្សេងៗ។ ខាងក្រោមនេះជាដំណាក់កាលទាំងអស់នៃការតំឡើងក្នុងកម្មវិធី Arduino ដើម្បីប្រើប្រាស់បាន។

១. បញ្ចូល Esp8266 ទៅ Board Manager

            ដោយសារតែ Esp8266 មិនបានបញ្ជូលក្នុងតារាងស្រាប់របស់កម្មវិធី Arduino យើងត្រូវតែបញ្ចូលវាទៅក្នុងតារាងដើម្បីតម្លើងពីប្រភពផ្សេង។

- ចូលទៅ File >> Preferences


- ចម្លង៖ http://arduino.esp8266.com/stable/package_esp8266com_index.json
ទៅដាក់នៅក្នុង Additional Boards Manager URLs (ដូចរូបខាងក្រោម)។
ចុច OK។


     អ្នកបានដាក់ Esp8266 ទៅក្នុងតារាង Board របស់ Arduino ហើយ តែមិនទាន់តម្លើងនៅឡើយទេ។

២. តំឡើងទៅក្នុងកម្មវិធី Arduino

      ចូលទៅកាន់ Tools >> Board >> Board Manager ដើម្បីតំឡើង។


     នៅកន្លែងសម្រាប់ស្វែងរក វាយពាក្យ "esp82266" ដើម្បីរកមើល​ រួចចុច Install នៅកែងខាងស្តាំខាងក្រោម។


      វាត្រូវការពេលយូរគ្រាន់បើ និងត្រូវការអិនធើណែតផងដែរ។ រងចាំរហូតដល់ចប់ រួចបិទផ្ទាំងនេះ។

៣. ការជ្រើសរើសនៅពេលប្រើប្រាស់

      ក្រោយពីបានតម្លើងចប់ ចូលទៅកាន់ Tools >> Board អូសចុះក្រោមស្វែករក NodeMCU រួចជ្រើសរើសយកមួយណាដែរលត្រូវនឹង Board របស់អ្នក។


     នៅពេលអ្នកជ្រើសរើសរួចនៅចំនុច Board របស់អ្នកនឹងបង្ហាញដូចរូបខាងក្រោម ដែលបានន័យថាអ្នកអាចបញ្ចូលកូដទៅក្នុង Esp8266 របស់អ្នកបានហើយ។


     បើមានបញ្ហាណាមួយក្នុងពេលដំឡើង អ្នកអាចសរសេរទុកនៅខាងក្រោមបាន យើងនឹងជួយតាមតែអាចធ្វើបាន។