Saturday, September 21, 2019

[ខ្លីៗ] តើអ្វីជា Arduino? តើវាអាចធ្វើអ្វីបានខ្លះ?


           បើនិយាយអោយស្រួលស្តាប់ទៅ Arduinoគឺជាខួក្បាលតូចមួយ ដែលអាចអោយយើងសរសេរកូដបញ្ចូលវាទៅតាមអ្វីដែលយើងចង់អោយវាធ្វើ។ Arduinoមានលក្ខណៈជាបន្ទះសៀគ្វីអេឡិចត្រូនិចស្រាប់ដែលមានជើងសម្រាប់បញ្ចុលកូដ និងជើងអេឡិចត្រូនិចដែលអាចដើរតួបានទាំងការបញ្ជារចេញទៅ និងអានចូលមកវិញ(Input/Output)។

ប្រភេទ Arduino
       Arduino មានច្រើនប្រភេទទៅតាមតម្រូវការប្រើប្រាស់ក៏ដូចជាទំហំដែលថាអាចផ្ទុកកូដបាន រូមទាំងចំនួនជើងដែលប្រើប្រាស់។ បើនិយាយពីការប្រើប្រាស់វិញ Arduinoអាចប្រើប្រាស់បានយ៉ាងច្រើនអាស្រ័យលើការច្នៃប្រឌិតអោយត្រូវតាមតម្រូវការនិងសមត្ថភាពរបស់វា។ សមត្ថភាពរបស់ Arduino មិនជាខ្លាំងពេក ឫខ្សោយពេកនោះទេបើប្រៀបធៀបទៅនឹងខួរក្បាលប្រភេទតូចដូចគ្នាក្នុងចំណោមផលិតផលផ្សេងទៀត។


Arduino ដែលពេញនិយម
      ប្រភេទ Arduino ដែលពេញនិយមក្នុងការប្រើប្រាស់ជាងគេគឺ  UNO, Nano និង Mega។ ការជ្រើសរើសយកប្រភេទណាមួយមកប្រើអាស្រ័យលើគម្រោងដែលអ្នកនឹងធ្វើ តែបើអ្នកចង់រៀនសាកល្បពីវា Arduino UNO ជាប្រភេទដែលពេញនិយមបំផុត។

តើធ្វើដូចម្តេចទើបអាចអាចសរសេរកូដបាន?
     ដំបូងអ្នកត្រូវមានកម្មវិធីសម្រាប់សរសេរកូដ Arduino IDE ដូចរូបខាងក្រោម។


អ្នកអាច៖
- ទាញយក៖ Download
- របៀបប្រើប្រាស់៖ Tutorial