Thursday, October 10, 2019

ការជ្រើសរើសតម្លៃរេស៊ីស្តង់សម្រាប់ LED អោយបានត្រឹមត្រូវ


     LED ត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងបន្ទះសៀគ្វីដើម្បីបង្ហាញពីដំណើរការរបស់បន្ទះសៀគ្វីថាមានភ្លើងចូលឫអត់ មានដំណើរការទៅតាមការចង់បានឫទេ។ នៅក្នុងការប្រើប្រាស់របស់ LED តែងតែគេចមិនរួចពីការប្រើប្រាស់រេស៊ីស្តរ(Resistor)ដើម្បីទម្លាក់កម្រិតចរន្តក៏ដូចជាតង់ស្យុងអោយ LED ភ្លឺល្មមមិនដាច់ ឫក្តៅដែលបណ្តាល់អោយអាយុកាលនៃការប្រើប្រាស់មិនបានយូរ។

    រេស៊ីស្តរដែលប្រើប្រាស់តែងតែត្រូវបានតជាសេរីជាមួយអំពូល LED​ ភាគច្រើននៅមុន​ LED។ ដើម្បីធ្វើការជ្រើសរើសរេស៊ីស្តង់(តម្លៃរបស់រេស៊ីស្តរ)អោយបានត្រឹមត្រូវដែលប្រើប្រាស់ជាមួយ LED យើងត្រូវដឹងលក្ខណៈទូទៅរបស់​ LED នីមួយៗសិន។

ជាទូទៅអំពូល LED ដែលយើងប្រើនៅលើបន្ទះសៀគ្វីគឺ៖
- ក្រហម (Red) : 2V 15mA
- បៃតង (Green) : 2.1V 20mA
- ខៀវ (Blue) : 3.2V 25mA
- ស (White) : 3.2V 25mA

ច្បាប់អូម(Ohm Law)

I = V/R

សៀគ្វីគម្រូ

តាមរយៈសៀគ្វីខាងលើយើងបាន៖

Vin(តង់ស្យុងប្រភព) = Vr(តង់ស្យុងស៊ីដោយរេស៊ីស្តង់) + Vd(តង់ស្យុងLED)
Vr = Vin - Vd

R1 = Vr/Ir
R1 = (Vin - Vd)/Ir, ចរន្តឆ្លងកាត់រេស៊ីស្តរនិងអំពូលដូចគ្នា (Ir = Id)

ឧ. យើងប្រើ LED ពណ៌ក្រហម ជាមួយភ្លើងអាគុយ 12V នោះយើងនឹងត្រូវប្រើរេស៊ីស្តរដែលមានតម្លៃ៖

R1 = (12V -2V)/0.015A = 660Ω

បញ្ជាក់៖

រេស៊ីស្តង់សម្រាប់អំពូល LED មិនចាំបាច់សុក្រិតពេកនោះទេ គឺអាចគណនារួចជ្រើសរើសយកតម្លៃប្រហែលយកមកប្រើប្រាស់បាន ពីព្រោះរេស៊ីស្តង់ផលិតមកមិនមានគ្រប់តម្លៃដូចការគណនានោះទេ។ យើងអាចជ្រើសរើសយកតម្លៃដែលខុសគ្នាចន្លោះ១០0Ω(លើស ឫខ្វះ)មកប្រើបានដែលអាចអោយអំពូលរបស់យើងប្រើប្រាស់បានយូរនិងមិនកើនកម្តៅ។