ThingSpeak ជាលក្ខណៈវែបសាយដែលអាចអោយយើងបង្ហាញនូវក្រាហ្វ ឫតម្លៃលេខ ឫអក្សរដើម្បីអោយអ្នកប្រើប្រាស់អាចឃើញទិន្ន័យតាមរយៈអិនធើណែតពីចម្ងាយ ដោយមិនចាំបាច់ចំនាយ ក៏ដូចជាតម្លើងវែបសាយខ្លួនឯង។ ខាងក្រោមនេះជាគន្នឹះខ្លីមួយដែលអាចអោយបង្ហាញទិន្ន័យនៅលើ ThingSpeak តាមរយៈ ESP8266។
១. ចុះឈ្មោះលើ Thingspeak
ចូលទៅកាន់ https://thingspeak.com/ ដើម្បីចុះឈ្មោះប្រើប្រាស់(សម្រាប់អ្នកមិនទាន់ធ្លាប់ប្រើពីមុនមក)។ ចុចលើ Sign Up ដើម្បីចូលទៅទំព័រចុះឈ្មោះ។នៅពេលចូលទៅទំព័រចុះឈ្មោះ ធ្វើការបំពេញអ៊ីម៉ែល ឈ្មោះ និងប្រទេស រួចចូលទៅកាន់អ៊ីម៉ែលដើម្បីបញ្ជាក់ជាកាស្រេច។
២. បង្កើតគម្រោង និងយក Key ពី Thingspeak
នៅពេលអ្នកអាចចូលទៅកាន់ Thingspeak បាន ចូលទៅកាន់ Channels >> My Channels >> New Channel ដើម្បីបង្កើតគម្រោងថ្មីមួយ។
ជាធម្មតាអាចប្រើឈ្មោះអ្វីក៏បានទៅតាមគម្រោងរបស់យើង ហើយក៏អាចបង្ហាញទិន្ន័យច្រើនជាមួយបានដែរ (Field) ដែលអាចបើកអោយប្រើបានដោយគូសសញ្ញានៅខាងស្តាំវា។
បន្ទាប់មក ចុច Save Channel
ចូលទៅកាន់ API Keys ដើម្បីយកពាក្យសម្ងាត់សម្រាប់ដាក់ទៅក្នុង ESP8266។
នៅក្នុងនោះយើងមាន
- Write API Key សម្រាប់បញ្ចូលទិន្ន័យទៅក្នុងក្រាហ្វ
- Read API Keys សម្រាប់ទាញយកតម្លៃពីក្រាហ្វមកប្រើវិញ
ក្នុងករណីនេះយើងប្រើតែការបញ្ចូលទិន្ន័យទៅក្នុងក្រាហ្វដើម្បីបង្ហាញ ដូច្នេះត្រូវការចម្លង Write API Key ទុក បញ្ចូលទៅក្នុងកូដរបស់ ESP8266។
បញ្ជាក់ផងដែរ ក្រាហ្វដែលទើបតែធ្វើរួចមិនមាននរណាម្នាក់អាចចូលមើលបានឡើយ លុះត្រាតែម្នាក់ចែករំលែងដល់អ្នកដទៃ។ ជ្រើសរើសយក Share channel view with everyone។
ឧទាហរណ៍ គម្រោងមួយនេះមាន Link : https://thingspeak.com/channels/878295/charts/1?bgcolor=%23ffffff&color=%23d62020&dynamic=true&results=60&type=line&update=15
នេះជាតំណាក់កាលទាំងអស់ដែលត្រូវធ្វើនៅលើ Thingspeak បន្ទាប់មកទៀត ការរៀបចំសម្រាប់ ESP8266 ដើម្បីអាចបញ្ជូនទិន្ន័យទៅកាន់ Thingspeak បាន។
៣. តសៀគ្វីជាមួយ NodeMCU ESP8266
មុននឹងធ្វើការសរសេរកូដបាន តម្រូវអោយមានការតសៀគ្វីបានត្រឹមត្រូវសិន។ អាចធ្វើតាមរយៈការណែនាំខាងក្រោម៖
៤. សរសេរកូដ
នៅក្នុងការសរសេរកូដ តម្រូវអោយមាន Library ចំនួនពីរគឺ
- DHT.h សម្រាប់ DHT11 : Download
- ESP8266WiFi.h សម្រាប់ភ្ជាប់ទៅ Wifi : Download
ហើយក៏ត្រូវបញ្ចូលនូវ Key ដែលយកបានពី Thingspeak ជាក់ស្តែងគម្រោងនេះគឺ 0ZY1ZMVN9BC2DWCH ។
ត្រូវកែតម្រូវឈ្មោះ Wifi ដែលអោយ ESP8266 ភ្ជាប់ទៅ និង Password ផងដែរ។
- #include <DHT.h> // Including library for dht
- #include <ESP8266WiFi.h>
- String apiKey = "0ZY1ZMVN9BC2DWCH"; // Enter your Write API key from ThingSpeak
- const char *ssid = "Wifi Name"; // replace with your wifi Name
- const char *pass = "Wifi Password"; // replace with your wifi password
- const char* server = "api.thingspeak.com";
- #define DHTPIN D5 //pin where the dht11 is connected
- DHT dht(DHTPIN, DHT11);
- WiFiClient client;
- void setup()
- {
- Serial.begin(115200);
- delay(10);
- dht.begin();
- Serial.println("Connecting to ");
- Serial.println(ssid);
- WiFi.begin(ssid, pass);
- while (WiFi.status() != WL_CONNECTED)
- {
- delay(500);
- Serial.print(".");
- }
- Serial.println("");
- Serial.println("WiFi connected");
- }
- void loop()
- {
- float t = dht.readTemperature();
- if (isnan(t))
- {
- Serial.println("Failed to read from DHT sensor!");
- return;
- }
- if (client.connect(server,80)) // "184.106.153.149" or api.thingspeak.com
- {
- String postStr = apiKey;
- postStr +="&field1=";
- postStr += String(t);
- postStr += "\r\n\r\n";
- client.print("POST /update HTTP/1.1\n");
- client.print("Host: api.thingspeak.com\n");
- client.print("Connection: close\n");
- client.print("X-THINGSPEAKAPIKEY: "+apiKey+"\n");
- client.print("Content-Type: application/x-www-form-urlencoded\n");
- client.print("Content-Length: ");
- client.print(postStr.length());
- client.print("\n\n");
- client.print(postStr);
- Serial.print("Temperature: ");
- Serial.print(t);
- Serial.println(" degrees Celcius");
- }
- client.stop();
- Serial.println("Waiting...");
- // thingspeak needs minimum 15 sec delay between updates
- delay(1000);
- }
៥. សាកល្បងដំណើរការ
នៅពេលបញ្ចូលកូដរួចរាល់ហើយ យើងអាចមើលតំណើរការតាម Serial Monitor បាន ក៏ដូចជាក្រាហ្វនៅលើ ThingSpeak ផងដែរ។
បើមានបញ្ហាណាមួយ អាចសរសេរទុកនៅខាងក្រោមបាន។