Tuesday, October 27, 2020

បញ្ជា ឬទទួលសញ្ញាពីប្រភពផ្សេងដាច់ពីគ្នាដោយប្រើ Optocoupler

 

ផលប្រយោជន៍ជាច្រើនរបស់ Optocoupler


អ្វីជា Optocoupler?


និមិត្តសញ្ញា និងរូបរាងរបស់ Optocoupler

Optocoupler ប្រើប្រាស់អំពូលនិងសិនស័រពន្លឺ(light-emitting diode and a phototransistor)ដើម្បីផ្តល់ជាសញ្ញាទៅម្ខាងទៀត(ដូចរូបខាងក្រោម) ដែលធ្វើអោយប៉ូលទាំងសងខាងរបស់វាមិនភ្ជាប់គ្នាឡើយ តែអាចផ្តល់សញ្ញាទៅម្ខាងទៀងបាន។ 
បញ្ជាក់៖ Optocoupler មួយមិនអាចផ្តល់សញ្ញាឆ្លងទៅវិញទៅមកបានឡើយ អាចតែពីម្ខាងទៅម្ខាងទៀតប៉ុណ្ណោះ។

គម្រូគ្រឿងក្នុងរបស់ Optocoupler

ប្រភេទនៃ Optocoupler មានច្រើនប្រភេទដូចខាងក្រោម ដែលប្រើប្រាស់បានខុសៗគ្នាអាស្រ័យនឹងការ Design សៀគ្វី និងដំណើរការ៖

ប្រភេទនៃ Optocoupler

ប្រភេទទី១ (Photo-transistor) ត្រូវាបានប្រើប្រាស់យ៉ាងច្រើនដែលភាគច្រើនប្រើនៅជើង Input របស់ឧបករណ៍ដូចជា PLC ដែលធ្វើអោយភ្លើងដែលចូលទៅ Input របស់ PLC មិនអាចប៉ះពាល់ដោយផ្ទាល់ទៅគ្រឿងក្នុងរបស់ PLC ឡើយ។ វាការពារ PLC ពីសញ្ញារំខាន និងសុវត្ថិភាព PLC ទោះបីជាពេលដែលភ្លើងដែលចូលទៅ Input បានឆ្លង ឫឡើង​ដែលយ៉ាងច្រើនឆេះ Optocoupler ម្ខាងប៉ុណ្ណោះ មិនមានបញ្ហាដល់ CPU របស់​ PLC ដែលអាចធ្វើអោយប្រព័ន្ធបញ្ជាមានបញ្ហាទាំងស្រុងនោះដែរ។

សៀគ្វីគោលរបស់ Optocoupler

ការប្រើប្រាស់

Optocoupler អាចប្រើប្រាស់បានទាំង AC និង DC ដោយគ្រាន់តែគណនាតម្លៃរេស៊ីស្តង់ឲ្យបានត្រឹមត្រូវ។
សៀគ្វីជាមួយ Microcontroller

ឧបមាថាខាងផ្នែកខាងឆ្វេងជាប្រភពមួយផ្សេងដែលយើងមិនចង់ឲ្យចូលទៅប៉ះពាល់ជាមួយនឹង Microcontroller របស់យើង ដែលផ្នែកខាងឆ្វេងអាចជា AC ឫ DC​ ហើយមានប្រភពខុសពីប្រភពរបស់ Microcontroller។ 

រកតម្លៃរេស៊ីស្តង់ R1 ដើម្បីឲ្យប្រភពខាងឆ្វេងប្រើប្រាស់ Optocoupler បាន។ ដែលយើងអាចគណនាដោយប្រើរូបមន្តសម្រាប់រេស៊ីស្តង់ភ្ជាប់ជាមួយ​ LED ធម្មតាបាន។​ 

សៀគ្វីគម្រូវ

រូបមន្ត

រកតម្លៃរេស៊ីស្តង់ R2 ដើម្បីឲ្យប្រើប្រាស់បានត្រឹមត្រូវទៅតាមប្រភេទ Optocoupler ដែលបានរើសមកប្រើប្រាស់។
យើងត្រូវដឹង (Vsat)Saturation voltage និង (Ic)Collector current របស់ Optocoupler ដោយមើល Datasheet។

 R2 = (Vdc - Vsat) / Ic


ឧទាហរណ៍ ១ ប្រភពខាងឆ្វេង 24VDC ហើយយើងប្រើ Optocouplter PC817 ដែលមាន Forward Input 1.2V(typical) / 20mA(max) និង Ic = 1mA, Vsat = 0.2V (មើល PC817 datasheet)។

24VDC ជាមួយ Optocoupler

    - Vin = 24V
    - Vd = 1.3V
    - Id = 15mA (ក្រោម maximum)

យើងបាន៖
R1 = (24V - 1.2V) / 0.015A = 1.5 Kohm (1.5Kohm or more)
R2 = (5V - 0.2) / 0.001 = 4.8 Kohm (4.7Kohm is ok)

ឧទាហរណ៍ ២ ប្រភពខាងឆ្វេង 220VAC ហើយយើងប្រើ Optocouplter PC817 ដែលមាន Forward Input 1.2V(typical) / 20mA(max) និង Ic = 1mA, Vsat = 0.2V (មើល PC817 datasheet)។

220VAC ជាមួយ Optocoupler

    - Vin = 24V
    - Vd = 1.3V
    - Id = 15mA(ក្រោម maximum)

យើងបាន៖
R1 = (220V - 1.3V) / 0.015A = 15 Kohm (15Kohm or more)
R2 = (5V - 0.2) / 0.001 = 4.8 Kohm (4.7Kohm is ok)


សម្រាប់ការប្រើប្រាស់ផ្សេងៗក៏មានបន្ទះសៀគ្វីស្រាប់ផងដែរ ឧទាហរណ៍ដូចខាងក្រោម៖

បន្ទះសៀគ្វី Optocoupler សម្រាប់អេឡិចត្រូនិច

Module Optocoupler ដែលអាចប្រើបាននៅលើទូរភ្លើងតែម្តង


ប្រភពផ្សេងៗ៖