Arduino ជាមួយ PlatformIO |
ធម្មតាពេលសរសេរកូដម្តងជាមួយកម្មវិធី Arduino អ្នកសរសេរតែងតែនឹងឃើញពី Suggestions ដូចជា Variable ដែលមានហើយ ដោយគ្រាន់តែវាយអក្សរនាំមុខកម្មវិធីក៏លោតអោយយកមួយណាជាដើម។ ចំណែកឯរូងរាងទៀតសោត អ្នកសរសេរកូដចូលចិត្តរាងងងឹតបន្តិច ដើម្បីឲ្យភ្នែកបានសម្រាកខ្លះ និងអាចសម្លឹងបានយូរបន្តទៀត។
កម្មវិធីដើមរបស់ Arduino |
PlatformIO
វាជាកម្មវិធីដែលបង្កើតឡើងសម្រាប់សរសេរកូដ Arduino, ESP និង STM32 ដោយវាត្រូវតម្លើងបន្ថែមលើកម្មវិធីសរសេរកូដ(Editor)ពីរគឺ Visual Studio Code និង Atom។ Visual Studio Code ឫហៅខ្លីថា VScode ជាកម្មវិធីដែលពេញនិយមសម្រាប់អ្នកសរសេរកូដមិនថាជាវែបសាយ អ្នកបង្កើតកម្មវិធី -ល- ដោយសារតែវាមិនគិតថ្លៃនិងត្រូវបានអភិវឌ្ឍន៍ជាប់រហូតពី Microsoft។
PlatfromIO ជាមួយ Atom ឫ VS code |
តម្លើង PlatformIO លើ VS Code
២. តំម្លើងកម្មវិធី VS Code នៅលើកុំព្យូទ័រឲ្យរួចរាល់។
មើលវីឌីអូខាងក្រោម៖
អានពីការប្រើប្រាស់បន្ថែមទៀតក្នុង PlatformIO Docs
ជាមួយ PlatformIO ការសរសេរកូដនឹងងាយស្រួលជាងមុន ដោយមាន suggestions ងាយស្រួលក្នុងការចាប់យក variable ដែលបានប្រកាសមកប្រើដោយមិនចាំបាច់សរសេរអោយពេញ និង Function ជាច្រើនទៀតដែលអាចកែសម្រួលបានដោយខ្លួនឯង។
ងាយស្រួលទាញយក Variable គ្រាន់តែវាយពាក្យផ្តើម |
PlatformIO រឹតតែងាយស្រួលសម្រាប់ Project ជាមួយ ESP ដោយសារវាអាចឲ្យរើស Framework រវាង arduino និង espidf។
PlatformIO ជាមួយ ESP |
PlatformIO ក៏អាចសរសេរកូដ SMT32 បានដែរ អានបន្ថែម https://platformio.org/platforms/ststm32។
PlatformIO ជាមួយ STM32 |