ស្វែងយល់ពី Raspberry Pi |
ចំពោះអ្នក IT និងអេឡិចត្រូនិច ប្រហែលជាធ្លាប់បានឃើញពី Raspberry Pi ដែលត្រូវបានគេលើកយកមកបង្ហាញពាសពេញ Youtube ក៏ដូចជាគម្រោងផ្សេងៗជាច្រើនទៀតដែលទាក់ទងនឹង Robot ការសម្គាល់មុខមនុស្ស គម្រោងIoT យកទៅធ្វើជា Server តូចៗ និងមានឈានទៅដល់យកដំណើរការAIទៀត ដែលភាគច្រើនគេប្រើប្រាស់ភាសាកូដ Python។ បើអ្នកជាអ្នកថ្មីចំពោះ Raspberry Pi តោះទៅស្វែងយល់ត្រួសៗពីវា៖
Raspberry Pi ជាអ្វី?
Raspberry ជាឈ្មោះរបស់ផ្លែឈើញាំបានមួយប្រភេទដែលមានរសជាតិផ្អែម ដែលឈ្មោះ Raspberry Pi ត្រូវបានយកទៅដាក់លើគម្រោងមួយដែលមានឈ្មោះថា Raspberry Pi Foundation ផ្នែកសប្បុរសធម៌ នៅចក្រភពអង់គ្លេស ដែលមានគោលបំណងពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យាដល់កុមារនិងយុវ័យ។
ឡូហ្គូរបស់ Raspberry Pi |
Raspberry Pi ជាប្រភេទកុំព្យូទ័រខ្នាតតូចមានតម្លៃថោក ដែលអាចប្រើជាមួយ អេក្រង់(Monitor) ក្តាចុច(Keyboard) និង Mouse ដូចទៅនឹងកុំព្យូទ័រប្រើប្រាស់ធម្មតាដែរ ខុសត្រង់ថាមានខ្លួនតូចនិងកម្លាំងខ្សោយជាងប្រើប្រៀបទៅនឹង CPU, RAM, GPU -ល-។
Raspberry Pi ដំបូងគេ Model 1 B (2012) |
- Storage: MicroSDHC slot (អាច Boot បានពី USB ឫ Hard Drive ឫ SSD បាន)
ម៉ូដែលរបស់ Raspberry Pi
ម៉ូដែល Raspberry Pi |
Raspberry Pi ចុងក្រោយគឺម៉ូដែល 4 B (8 GiB) ចេញនៅឆ្នាំ 2020 ដែលមានរូបរាងស្រដៀងទៅនឹងម៉ូដែល 3B+ ដែរ ខុសតែ port មួយចំនួននិង Spec ដែលឡើងធំជាមុន។ ចំនែក Raspberrry Pi ដែលមានរូបរាងតូចជាងគេនោះគឺ Pi Zero ដែលវាមានតែ GPIO, HDMI, និង Micro USB 2 ប៉ុណ្ណោះ។
Pi Zero ធៀបនឹងថ្មពិល 9V |
Raspberry Pi ធ្វើអ្វីបានខ្លះ?
ប្រើសម្រាប់កំណត់វត្ថុផ្សេងៗដោយកាមេរ៉ា |
ដោយសារតែវាជាកុំព្យូទ័រខ្នាតតូច ដូច្នេះវាមានសម្ថភាពគណនានិងប្រើប្រាស់បានទូលំទូលាយជា Microntroller លើផ្នែកគណនាទិន្ន័យច្រើនក្នុងពេលតែមួយក៏ដូចជាមាន Port ប្រើជាមួយកាមេរ៉ា ឫភ្ជាប់ទៅឧបករណ៍ផ្សេងៗទៀតបានច្រើនជាង។
គម្រូដាក់ឲ្យ Pi ច្រើនដំណើរការ |
ចំពោះអ្នក IT វាអាចនឹងមានប្រយោជន៍យ៉ាងច្រើនបើគេត្រូវការឲ្យកុំព្យូទ័រមួយឫច្រើនដំណើរការស្រាលតែមានរយៈពេលយូរដូចជាសិក្សាពីទិន្ន័យអ្វីមួយដែលមានច្រើនហើយត្រូវការចាំទទួលទិន្ន័យទីប្រភពឫវែបសារណាមួយមកជាដើម។ ឫក៏ទុកឲ្យវាដំណើរការលើអ្វីមួយដោយស្វ័យប្រវត្តិ(Bots)ដើម្បីសម្រួលការងារនរណាម្នាក់ដោយសរសេរកម្មវិធីឲ្យវាជាការស្រេច។ វាមានតម្លៃថោកជាទិញកុំព្យូទ័រធំៗមកប្រើ ហើយប្រើថាមពលតិចទៀត។
គម្រោងគម្រូដេលប្រើប្រាស់ Pi |
បើសម្រាប់អ្នកអេឡិចត្រូនិច ឫមេកានិចវិញ គេឃើញច្រើនប្រើលើ Robot ដើម្បីគណនាពីរូបភាព ឫដំណើរមួយចំនួនដែល Microctroller មិនអាចធ្វើបាន ដូចជាប្រើកាមេរ៉ាដើម្បីចាប់ពណ៌ ឫវត្ថុដោយស្វ័យប្រវត្តិ បញ្ជារដោយប្រើ local wifi រយៈចម្ងាយឆ្ងាយភ្ជាប់ជាមួយរូបភាពវិឌីអូជាដើម។ គេប្រើវាដោយសារមានរូបរាងតូច ស្រាលងាយស្រួលដាក់នៅលើរ៉ូបូត និងប្រើថាមពលតិចផងដែរ។ ដោយពេលខ្លះវាគណនាខ្លួនឯងនិងបញ្ជាបន្តទៅកាន់ Microcontroller ដើម្បីដំណើរការម៉ូទ័រផ្សេងៗទៀត។
ត្រូវចេះអ្វីខ្លះទើបប្រើបាន?
ដោយសារតែវាជាកុំព្យូទ័រ ដែលភាគច្រើនគេដំណើរការវាដោយ Linux ដែលតម្រូវឲ្យមានចំនេះដឹងពី Linux និង Programming សម្រាប់កុំព្យូទ័រដូចជា C/C++ ជាពេសេស Python ដែលមិនអាចរំលងបានឡើយ។ ភាពងាយស្រួលមួយទៀតនោះគឺវាជាកុំព្យូទ័រ បានន័យថាកម្មវិធីដែលសរសេរលើកុំព្យូទ័រភាគច្រើនអាចដំណើរការលើវាបាន មិនចាំបាច់ទាល់តែសរសេរនិងតេស្តលើ Pi តែម្តងនោះទេ។
Python និង Linux |
យើងបើយើងចង់ប្រៀបធៀបរវាង Arduino ជាមួយ Raspberry Pi វិញដូចជាមិនសូវជាត្រឹមត្រូវនោះឡើយ ដោយសារតែមួយជាកុំព្យូទ័រ ហើយមួយទៀតជា Microcontroller ដែលនីមួយៗមានសមត្ថភាពនិងការងារផ្សេងគ្នា។
ការប្រៀបធៀបមិនស្មើភាពរវាង Arduino និង Raspberry Pi |
ឧ. Pi មិនមានជើងច្រើនដូច Arduino ឡើយតែវាដាក់ Camera បាននិងគណនាបានច្រើនជាង ឯ Arduino មិនមាន Port ឫ Wifi ហើយក៏មិនអាចគណនាបានច្រើននិងលឿនដែរ តែវាមានជើងច្រើន អាច Read និងបញ្ជាទៅម៉ូទ័របានច្រើន។ ដែលភាគច្រើនគេប្រើ mini computer សម្រាប់ការងារគណនា ឫIoT ជាមួយនិង Microcontroller ច្រើនជាងមួយជាអ្នកទាញយកទិន្ន័យពី sensor និងបញ្ជាទៅម៉ូទ័រផ្សេងទៀត។
អានបន្ថែម៖