Tuesday, November 3, 2020

កុំព្យូទ័រដែលមានរាងជាក្តាចុច Raspberry Pi 400

កុំព្យូទ័រដែលមានរាងជាក្តាចុច

បើនិយាយពី Raspberry Pi នរណាក៏នឹកឃើញពីរូបរាងបន្ទះ Board គ្មានខោអាវ មានតែខ្លួនរកតែប៊ូតុងមួយគ្មាន តែថ្មីៗនេះ Raspberry Pi បានចេញសេរីថ្មីរបស់ខ្លួនដែលប្លែកពីជំនាន់មុនៗដាច់ ដោយមករូបរាងជាក្តាចុច(Keyboard)ជាស្រេចតែម្តង(ដូចរូបខាងលើ)ដោយអ្នកប្រើប្រាស់គ្រាន់តែដោយភ្លើងនិងអេក្រង់គឺប្រើបានជាកុំព្យូទ័រលើតុតែម្តង ដែលមានឈ្មោះថា Raspberry Pi 400។


Raspberry Pi 400

កុំព្យទ័រក្តាចុចមួយនេះចេញមកក្នុងតម្លៃប្រហែល 70$ តែខ្លួន និង 100$ (តម្លៃដើមពី Raspberry Pi មិនទាន់គិតថ្លៃដឹកជញ្ជូន)ភ្ជាប់ជាមួយឈុតដែលមានសៀវភៅណែនាំមកជាមួយ។

ឈុត Raspberry Pi 400


ឈុតរបស់ Raspberry Pi 400 មាន៖

  • Raspberry Pi 400 computer
  • USB mouse (official raspberry pi)
  • USB-C power supply (official raspberry pi)
  • SD card (តម្លើង OS raspberry pi ជាស្រេច)
  • ខ្សែ HDIM - HDIM
  • សៀភៅកម្រិតដំបូងជាមួយ Raspberry Pi
បញ្ជាក់៖ នេះគឺជាឈុតដែលទទួលបានតែការទិញពី Raspberry Pi ផ្ទាល់។

Port របស់ Raspberry Pi 400

រូបរាងជាក្តាចុច ដែលមានម៉ាស៊ីន Raspberry Pi នៅខាងក្នុងស្រាប់ ជាមួយរន្ធ(Port) ទាំងអស់ប្តូមកខាងមុខសម្រាប់ភ្ជាប់ទៅតាមតម្រូវការដូចរូបខាងលើ។ GPIO នៅតែមានសម្រាប់ភ្ជាប់ដើម្បីធ្វើគម្រោងផ្សេងៗ បានយ៉ាងងាយស្រួល។

ប្រើ GPIO របស់ Pi 400

ប្រើខ្សែ HDMI ដើម្បីភ្ជាប់ទៅអេក្រង់កុំព្យូទ័រ(Monitor) ជាការស្រេចដើម្បីបានប្រើប្រាស់ជា Desktop ដូចរូបខាងក្រោម។

Pi 400 ប្រើជា Desktop

ចំនែកសៀវទៅណែនាំកម្រិតដំបូងរបស់ Raspberry Pi ក៏អាចទិញដាច់ដោយលែកផ្សេងបានផងដែរ។

សៀវទៅណែនាំកម្រិតដំបូងរបស់ Raspberry Pi


អានបន្ថែម៖ raspberrypi.org