Sunday, February 7, 2021

Pi Pico ជា Microcontroller ដំបូងរបស់ Raspberry

Raspberry Pi Pico

Raspberry Pi បានចេញផលិតផលរបស់ខ្លួនជាច្រើនដែលសុទ្ធតែជាប្រភេទ Microprocessors តែកាលពីពេលថ្មីៗនេះស្រាប់តែ Raspberry Pi បានចេញ Pi Pico ដែលជាប្រភេទ Microcontroller Development Board ដែលស្រដៀងទៅហ្នឹង​ Arduino ឫ EPS ដែរ។​ ដែលធ្វើអោយមានមនុស្សជាច្រើនជជែកពីការដែល Raspberry Pi ហក់ចូលមកក្នុងពិភព Microcontroller ដំបូងបំផុតរបស់ខ្លួននេះ។

Microncontroller តម្លៃ 4$
នៅក្នុង Website របស់ Raspberry Pi បានបញ្ជាក់ពីតម្លៃរបស់ Pi Pico គឺ 4$ អមជាមួយការបញ្ជាក់ថាមានខ្លួនតូច និងមានល្បឿនលឿន។
Pi Pico ប្រើប្រាស់ឈីប RP2040 ដែលជារបស់ Raspberry Pi ខ្លួនឯងនិងមានលក្ខណដូចខាងក្រោម៖
  • Dual-core Arm Cortex-M0+ processor at up to 133MHz
  • 264KB internal SRAM
  • RP2040 microcontroller with 2MByte Flash
  • On-board USB1.1 (device or host)
  • 40 pins (3.3V tolerance)
    • Exposes 26 multi-function 3.3V General Purpose I/O (GPIO)
    • 23 GPIO are digital-only and 3 are ADC capable
    • 2 × UART, 2 × I2C, 2 × SPI, 16 × PWM channels
    • 8 × Programmable I/O (PIO) state machines for custom peripheral support
  • 3-pin ARM Serial Wire Debug (SWD) port
  • 12-bit 500ksps Analogue to Digital Converter (ADC)
  • 2 × Programmable IO (PIO) blocks, 8 state machines total
    • Flexible, user-programmable high-speed IO
    • Can emulate interfaces such as SD Card and VGA
Pi Pico GPIO

Raspberry Pi Pico អាចប្រើប្រាស់ MicroPython ឫ C/C++ អាស្រ័យទៅលើ UF2 ដែលបានបញ្ចូលទៅក្នុង Pico​ (អានលម្អិត)។​ 

Pi Pico Project
Pi Pico ធៀបទំហំនឹង Arduino UNO

ក្រោយពីការចេញបានមួយរយៈមកមានយោបល់ជាច្រើនពីអ្នកប្រើប្រាស់ដែលមានខ្លះថា ល្បឿនរបស់ Pico ពិតជាល្អណាស់សម្រាប់គម្រោងជាច្រើន រួមជាមួយតម្លៃថោករបស់វា តែមួយចំនួនធំហាក់មិនសូវជាប់ចិត្តដោយសារតែ Pico គ្មានភ្ជាប់មកជាមួយ Wifi ខណៈដែល ESP32 បានជ្រៀតចូលទីផ្សារមុនជាមួយនឹង Wifi + Blutooth BLE ដែលពិតជាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងគម្រោងជាច្រើន។

យ៉ាងណាមិញតម្លៃ 4$ របស់ Pico គឺចេញពី Raspberry Pi ផ្ទាល់មិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូនពី​ប្រទេសអង់គ្លេស(UK)ឡើយ បើមើលតម្លៃនៅលើ Aliexpress វិញគឺចន្លោះពី 13$-20$ ឯណោះ ខណៈពេល ESP32 មានតម្លៃចន្លោះ 3$-5$។

ចំនុចរសើបមួយទៀតនោះ គឺថា Raspberry Pi មិនទាន់ដាក់ចេញនូវការលក់តែឈីប RP2040 នោះឡើយ គឺលក់ជា Development Board តែម្តង ខណៈដែលយក Development Board ទៅប្រើក្នុង Commercial Product ហាក់មិនសូវមានឡើយ។

អានបន្ថែម www.raspberrypi.org