
គ្រប់ ESP ទាំង ESP8266 និង ESP32 បានភ្ជាប់មកជាមួយនឹង OTA ពាក្យពេញថា Over The Air ដែលបានន័យថាអាច Update/Upload prgram ថ្មីបានដោយមិនបាច់ប្រើខ្សែ។ OTA ជួយសម្រួលដល់ការចំនាយពេលដោតខ្សែ និងការដោះចុះឡើងក្នុងករណី ESP បានដាក់ប្រើក្នុងប្រអប់។ មួយវិញទៀតអ្នក Upload program មិនចាំបាច់ទៅគៀក ESP នោះទេ ដោយគ្រាន់តែអាចភ្ជាប់ទៅកាន់ WiFi ជាមួយ ESP គឺអាចធ្វើការបានហើយ។
ធ្វើការជំហានដូចខាងក្រោមដើម្បីអាចធ្វើការ Upload តាម OTA ដោយប្រើ Arduino IDE ៖
១. ត្រូវមាន Python 2.7.x
 |
Python 2.7.x |
ម៉ាស៊ីនកុំព្យូទ័រត្រូវតែមាន Python 2 ដើម្បឲ្យ OTA អាចដំណើរការបាន ដោយអាចប្រើកំណែប្រែ (Version) 2.7.x មួយណាក៏បាន។ ជាក់ស្តែងខ្ញុំបានសាកជាមួយ Python 2.7.15 ដំណើរការគ្មានបញ្ហាទេ អ្នកទាំងអស់គ្នាអាចប្រើ Version ដូចគ្នាបាន ដោយចុចចូលទៅ Download python 2.7.15 ។
 |
ទំព័រទាញយក Python 2.7.15 |
ពេលចូលទៅដល់ អូសទៅក្រោមរហូតឃើញពាក្យ File រួចចុចទាញយក File ណាដែលត្រូវជាមួយនឹងម៉ាស៊ីនរបស់អ្នក (ជាក់ស្តែងខ្ញុំប្រើ Windows 10 64-bit ខ្ញុំយក Windows x86-64 MSI installer)៖
 |
ជ្រើសរើស File |
ក្រោយពីទាញយកបានពេញហើយ ចុចបើក File ដែលទាញយកបាន ដើម្បីធ្វើការតំឡើង៖
 |
តំឡើង Python 2 |
នៅពេលលោតផ្ទាំងដូចខាងក្រោម ចុច Next ៖
 |
ចុច Next |
 |
ចុច Next |
នៅផ្ទាំងខាងក្រោមនេះសំខាន់ ត្រូវតែដាក់ Python ទៅ Window path ដូចខាងក្រោម រួចចុច Next៖
 |
ចុចសញ្ញាខ្វែង រើសយក Will be install on local hard drive |
 |
រងចាំរហូតដល់ការតំឡើងបានបញ្ចប់ |
 |
ចុច Finish ដើម្បីបញ្ចប់ការតំឡើង |
២. បញ្ចូលកូដ OTA ចូល ESP8266
មុននឹងអាចបញ្ចូលកូដតាម WIFI បាន ESP ត្រូវមានកូដ OTA សម្រាប់ចាំទទួលការ Update តាម WIFI ជាមុនសិន។
 |
ជ្រើសរើស Board : NodeMCU 1.0 (ESP-12E Module) |
 |
បើក Example : Arduino OTA -> BasickOTA |
ធ្វើការប្តូរឈ្មោះ WIFI និង Password ទៅកាន់ WIFI ដែលកុំព្យូទ័របានភ្ជាប់។ បន្ទាប់មក Uplaod ដោយប្រើប្រាស់ខ្សែរធម្មតា៖
 |
ប្តូរឈ្មោះ WIFI និង Password |
 |
យក COM port តាម Serial ធម្មតា រួចចុច Upload |
នៅពេលដែល Upload បញ្ចប់ភ្លាម ចុចបើក Serial Monitor ដើម្បីមើលថា ESP ចាប់ WIFI បានឫទេ
 |
ឆែកមើល IP address បើសិនជា ESP បានភ្ជាប់ទៅ WIFI |
៣. បញ្ចូលកូដដោយប្រើ OTA ទៅកាន់ ESP8266
ESP និង កុំព្យូទ័រត្រូវតែភ្ជាប់ទៅ WIFI ដែលស្ថិតនៅក្នុង Local network តែមួយ ទើបអាចប្រើ OTA បាន។
 |
Local network |
បន្ទាប់ពីបញ្ជាក់ថា ESP បានភ្ជាប់ទៅ WIFI រួចហើយ ចូលទៅ Tools មើល Port នឹងឃើញ Network port របស់ ESP ដែលបានភ្ជាប់ទៅ WIFI ដូចគ្នានឹងកុំព្យូទ័រ
 |
Network port របស់ ESP |
ក្នុងករណីដែលមិនឃើញ Network port ព្យាយាម បិទកម្មវិធី Arduino រួចបើកឡើងវិញ ឫឆែកមើលថាកុំព្យូទ័របានភ្ជាប់ទៅ WIFI ដូចនឹង ESP ឫអត់។
បើសិនជាបានឃើញ Network port ធ្វើការ Select Network port ជំនួយ COM port រួចហើយធ្វើការ Upload កូដជាធម្មតា
 |
ជ្រើស Network port ជា Port សម្រាប់ Upload |
ក្នុងករណីដែលចុច Upload ទៅ Error អាចបណ្តាលមកពីការតំឡើង Python មិនបានត្រឹមត្រូវ។
កូដដែល Upload ទៅត្រូវតែមានកូដ OTA ជាមួយ បើសិនជាមិនមានកូដ OTA ទេ ការ Upload លើកក្រោយនឹងមិនអាចកើតឡើងបានឡើយ។