Thursday, May 26, 2022

[Video] បញ្ជារទៅ ESP Smart Home ដោយប្រើ Blynk IoT ថ្មី

    Blynk ជាកម្មវិធី IoT មួយដែលងាយ​ស្រួលសម្រាប់អ្នកប្រើអាចបញ្ជារ និងទាញយកទិន្ន័យ​មកមើលនៅលើកម្មវិធីតែមួយនៅលើទូរស័ព្ទ។​ តែពេលថ្មីៗនេះ Blynk បាន​ធ្វើបច្ចុប្បន្នភាព​របស់ខ្លួនឲ្យ​ក្លាយទៅជា IoT Platforme ពេញលេញ ដែលការកែប្រែនេះធ្វើឲ្យការប្រាស់ប្រាស់ស្ទើតែខុសពីមុនទាំងស្រុង។


    អត្ថបទនេះនឹងបង្ហាញពីរបៀបប្រើប្រាស់ Blynk IoT ថ្មីជាមួយនឹង ESP8266 Smart Home។

    តម្លើង Blynk IoT

    ចូលទៅវែបសាយរបស់ Blynk ៖ https://blynk.io/
    នៅលើទំព័រដើមរបស់ Blynk ចុចលើប៊ូតុង LOG IN ដែលស្ថិតនៅកែងលើខាងស្តាំ។
    ទំព័រដើមរបស់ Blynk IoT

    ចុច Create new account បើសិនអ្នកមិនទាន់មានគណនី ឫបញ្ចូលគណនីដែលអ្នកមានស្រាប់។
    ទំព័រ Login

    នៅលើទំព័រ Dashboard ចុចលើប៊ូតុង Templates ដែលនៅខាងឆ្វេង។
    ទំព័រ Dashboard របស់ Blynk

    នៅលើទំព័រ Templates ចុចលើប៊ូតុង New Template ដើម្បីបង្កើតថ្មី
    ទំព័រ Templates

    នៅលើផ្ទាំងបង្កើត Template ថ្មី ធ្វើការបំពេញពត៌មានរួចចុចលើ​ប៊ូតុង Done
    ផ្ទាំងបង្កើត Template ថ្មី

    នៅក្នុង Template ថ្មី ចូលទៅក្នុងផ្ទាំង Datastreams ដើម្បីបង្កើតទិន្ន័យសម្រាប់ប្រើប្រាស់​ជាមួយ Device
    Template ថ្មីដែលបានបង្កើត

    នៅលើទំព័រ Datastreams ចុចលើប៊ូតុង New Datastream រួចជ្រើសរើសយក Virtual Pin
    ទំព័រ Datastreams

    នៅលើផ្ទាំងបង្កើតទិន្ន័យថ្មី បំពេញឈ្មោះរបស់ទិន្ន័យ និងពត៌មានផ្សេងៗ
    ផ្ទាំងបង្កើតទិន្ន័យថ្មី

    បង្កើតទិន្ន័យសម្រាប់រ៉ឺឡេទាំង ៤ របស់ Smart Home
    ទិន្ន័យសម្រាប់ Board Smart Home

    បន្ទាប់ពីបង្កើតទិន្ន័យរួច ចុចលើ Mobile Dashboard ដើម្បីផ្ទាំងបញ្ជារសម្រាប់ទូរស័ព្ទ រួចចុច Save
    Blynk ថ្មីតម្រូវឲ្យធ្វើការបង្កើតទិន្ន័យថ្មីនៅលើវែបសាយ តែអាចបង្កើតផ្ទាំងបញ្ជារនៅលើទូរស័ព្ទបានដូច Blynk ចាស់ដែរ។
    ផ្ទាំង Dashboard សម្រាប់ទូរស័ព្ទ

    បន្ទាប់ពីចុច Save រួច Template របស់អ្នកបានបញ្ជប់ និងអាចប្រើប្រាស់បាន។ កត់សម្គាល់ ឫចម្លង FIRMWARE CONFIGURATION សម្រាប់ប្រើនៅលើកូដ Arduino ដែលជា ID សម្រាប់ឲ្យ ESP អាចភ្ជាប់ទៅ Blynk Cloud បាន។
    Template បន្ទាប់ពីបានបង្កើតរួចរាល់

    កូដនៅលើ Arduino IDE

    នៅលើកម្មវិធី Arduino តម្លើង Library ដែលមានឈ្មោះថា Blynk ។​ បើសិនជាមាន Library ស្រាប់ សូមធ្វើការ Update ទៅជំនាន់ថ្មីបំផុត។
    តម្លើង Library នៅលើកម្មវិធី Arduino

    ដបន្ទាប់ពីតម្លើង Library រួច ចូលទៅ 
    File > Examples > Blynk > Blynk.Edgent > Edgent_ESP8266
    Arduino Example

    នៅក្នុងកូដចម្លងកូដ ២ បន្ទាត់ពី FIRMWARE CONFIGURATION មកដាក់នៅខាងលើគេ។
    FIRMWARE CONFIGURATION

    នៅលើ Setup ប្រើ CallBack function ឈ្មោះថា "BLYNK_WRITE" ដើម្បីទាញ​យកទិន្ន័យពី Virtual pin និងបន្ថែមជើងរបស់ Smart Home board។

    បន្ទាប់មកបានកូដដូចខាងក្រោម៖

    // Fill-in information from your Blynk Template here
    //#define BLYNK_TEMPLATE_ID           "TMPLxxxxxx"
    //#define BLYNK_DEVICE_NAME           "Device"
    
    #define BLYNK_TEMPLATE_ID "TMPLj7TTwisG"
    #define BLYNK_DEVICE_NAME "Esp Smart home"
    
    #define BLYNK_FIRMWARE_VERSION        "0.1.0"
    
    #define BLYNK_PRINT Serial
    //#define BLYNK_DEBUG
    
    #define APP_DEBUG
    
    // Uncomment your board, or configure a custom board in Settings.h
    //#define USE_SPARKFUN_BLYNK_BOARD
    //#define USE_NODE_MCU_BOARD
    //#define USE_WITTY_CLOUD_BOARD
    //#define USE_WEMOS_D1_MINI
    
    #include "BlynkEdgent.h"
    
    #define RELAY1 5
    #define RELAY2 4
    #define RELAY3 15
    #define RELAY4 12
    
    BLYNK_WRITE(V0){
      int pinValue = param.asInt();
      digitalWrite(RELAY1, pinValue);
    }
    
    BLYNK_WRITE(V1){
      int pinValue = param.asInt();
      digitalWrite(RELAY2, pinValue);
    }
    
    BLYNK_WRITE(V2){
      int pinValue = param.asInt();
      digitalWrite(RELAY3, pinValue);
    }
    
    BLYNK_WRITE(V3){
      int pinValue = param.asInt();
      digitalWrite(RELAY4, pinValue);
    }
    
    void setup()
    {
      Serial.begin(115200);
      delay(100);
    
      BlynkEdgent.begin();
      pinMode(RELAY1, OUTPUT);
      pinMode(RELAY2, OUTPUT);
      pinMode(RELAY3, OUTPUT);
      pinMode(RELAY4, OUTPUT);
    }
    
    void loop() {
      BlynkEdgent.run();
    }
    
    កូដនៅលើ Github ៖ https://bit.ly/GithubBlynkCloud

    តម្លើង Blynk IoT លើទូរស័ព្ទ

    aនៅលើ App Store ឫ Play Store ស្វែងរក Blynk IoT និងទាញយក។ រួចចុចលើ Log In ជាមួយនឹងគណនីរបស់អ្នក។ បន្ទាប់ពី Log In រួចរាល់ ចុចលើប៊ូតុង Add new device
    Log In ចូលទៅ Blynk IoT

    • ដាក់ Board Smart Home មកជិតទូរស័ព្ទ
    • ចុចលើ Connect to Wi-Fi
    • រួចចុចលើប៊ូតុង Ready
    • នៅពេលដែលបានភ្ជាប់តៅ​ ESP ចុចលើផ្ទាំងពណ៌ប្រផេះ
    ភ្ជាប់ទៅកាន់ Device

    • ផ្ទាំងដំបូងចុចលើប៊ូតុង Grant permission ដើម្បីឲ្យចាប់ WiFi បាន
    • ចុចលើឈ្មោះ WiFi មួយណាដែលចង់ឲ្យ ESP ភ្ជាប់ទៅ
    • ដាក់លេខសម្ងាត់របស់ WiFi រួចចុចប៊ូតុង Continue
    បញ្ចូល WiFi ទៅក្នុង ESP

    • បន្ទាប់ពីជ្រើសរើស WiFi រងចាំឲ្យឧបករណ៍ភ្ជាប់ទៅ WiFi
    • ដាក់ឈ្មោះឲ្យឧបករណ៍ រួចចុច Continue
    • ចុច Continue 
    ដាក់ឈ្មោះឧបករណ៍

    បន្ទាប់មកចុចប៊ូតុង Done រួចចុចលើ Ok, greate! និង Finish and exit
    បញ្ចប់ការតម្លើង

    • ចុចលើឈ្មោះឧបករណ៍ដែលទើបតែដាក់
    • បន្ទាប់មកចុចលើរូចសោរដើម្បីចូលទៅកែផ្ទាំងបញ្ជារ
    • នៅពេលចេញផ្ទាំងថ្មីចុចលើសញ្ញាខ្វែង
    បង្កើតផ្ទាំងបញ្ជារ

    • ចុចលើរូចខ្ចៅ ដើម្បីចូលទៅបន្ថែមប៊ូតុងលើផ្ទាំង Widget Box
    • ផ្ទាំងថ្មី ចុចលើរូបប៊ូតុង
    • បន្ទាប់ពីបញ្ចូលប៊ូតុងរួចចុចលើប៊ូតុង ដើម្បីចូល Button Setting
    • នៅលើផ្ទាំង Button Setting ប្តូរ Mode ទៅ SWITCH
    បញ្ចូលប៊ូតុងបញ្ជារ

    • ចុចលើ DATASTREAM ដើម្បីជ្រើសរើស Data សម្រាប់ប៊ូតុង
    • បន្ថែមប៊ូតុង ៣ ទៀតដូចគ្នា និងជ្រើសរើស Datastream ខុសៗគ្នា
    បញ្ចប់ការតម្លើង Blynk IoT

    ឯកសារបន្ថែម៖ https://bit.ly/githubEspWebServer
    វីឌីអូផ្សេងៗពី ESP Smart Home ៖​ https://bit.ly/etronicskhYTchannel
    ក្រុមតេលេក្រាម ៖ https://t.me/etronicskh