Thursday, October 20, 2022

[Video] ថ្មីៗពី Arduino 2.0 សរសេរកូដស្រួលជាងមុន

Arduino IDE ជាកម្មវិធីសម្រាប់សរសេរកូដ Arduino ដើម តែយ៉ាងណាមិញវាមិនមែនជាកម្មវីធីដែលល្អសម្រាប់សរសេរកូដនោះទេ។ ទើបតែពេលថ្មីៗនេះ Arduino បានបញ្ចេញ Arduino IDE 2.0 ដែលខុសដាច់ពី Version ចាស់ តែវាស្រធ្លាប់ជា Pro កាលពីមុន។

មុខងារ Auto Complete ថ្មី

មុខងារថ្មីៗបានដាក់បញ្ចូលដែលអ្នកសរសេរកូដទាំងឡាយត្រូវការដូចជា Auto Complete, Search Tools, Debug Tools, Online Directory ជាពិសេសមុខងារងងឹត (Dark Theme)។

ទាញយក Arduino 2.0

ទាញយកកម្មវិធី Arduino 2.0 ចូលទៅកាន់ www.arduino.cc/en/software

Install Arduino 2.0

រួចធ្វើការតម្លើងតាមការណែនាំក្នុងវីឌីអូខាងលើ រួចចុចបើកកម្មវិធី Arduino 2.0 ជាមួយមុខងារងងឹត។ កម្មវិធី Arduino 2.0 តម្លើងផ្សេងពីកម្មវិធីចាស់ តែវានឹងប្រើប្រាស់ Source (Library និង Board) ពីកម្មវិធីចាស់។