F ជា macro តូចមួយដែលបានទាញយក Constant String ទៅទុកលើ Flash memory ហើយ Read ចូលទៅ SRAM វិញនៅពេលត្រូវប្រើ។ ការប្រើប្រាស់ F macro គឺប្រើនៅក្នុង Function ដូចជា Serial.print() ឬ LCD.pritn() ឬ Client.print() -ល-។
void setup() { Serial.begin(9600); Serial.println(F("etronicskh")); } void loop() { Serial.println(F("Start printing ...")); delay(1000); }
F macro ត្រូវដំណើរការបន្ថែមបន្តិចនៅពេល Copy ទិន្ន័យពី Flash Memory ទៅ Ram តែយ៉ាង Function print វាដំណើរការយឺតស្រាប់ទៅហើយ ដំណើរការបន្ថែមបន្តិចបន្តួចមិនប៉ះពាល់អ្វីឡើយ។ ការសន្សំសំចៃ Ram ធ្វើឲ្យទិន្ន័យធ្លាក់ទៅលើ Flash memory ដែលធ្វើឲ្យការប្រើប្រាស់ Flash memory ច្រើនជាងមុន។
តើគួរប្រើ F macro យ៉ាងដូចម្តេច៖
- នៅពេលចង់សន្សំសំចៃការប្រើប្រាស់រេម (SRAM)
- មិនអាចប្រើជាមួយការផ្លាស់ប្តូរទិន្ន័យ ប្រើបានតែ Constant String
- មិនគួរប្រើជាមួយបណ្តុំធំៗដូចជា HTML ជាដើម
- F macro ប្រើប្រាស់ Flash memory ធំជាងធម្មតា