អំពូលខ្សែរដែលមានពណ៌ស្អាតៗ RGB LED មានការពេញនិយមក្នុងការយកទៅលម្អរក្នុងបន្ទប់ ដែលធ្វើឲ្យមើលទៅឃើញមានពណ៌ចម្រុះស្អាតៗ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញពីវិធីតម្លើងកម្មវិធីលើបត ESP8266 ដែលខ្ញុំបានឌីហ្សាញសម្រាប់បញ្ជារខ្សែ LED តាម Wi-Fi ។ អ្វីដែលចាំបាច់ជាងគេគឺ ខ្សែអំពូល LED ដែលមាន 3 ជើង (GND, Din, 5V) ឧទាហរណ៍អំពូល WS2812B ដែលមានជើងដូចជា៖
អំពូល WS2812B |
- GND ជាសូន្យវ៉ុលពីប្រភព 5V
- Din ជាខ្សែបញ្ជូរទិន្ន័យពីបន្ទះបញ្ជារទៅកាន់ LED
- 5V ជាប្រភពសម្រាប់ផ្គត់ផ្គង់ថាមពលទៅកាន់ LED ទាំងអស់
ចំនែកបតដែលខ្ញុំបានឌីហ្សាញគឺប្រើ ESP8266 សម្រាប់ភ្ជាប់ទៅកាន់ Wi-Fi និងបញ្ជារខ្សែអំពូលខាងលើ។
បតបញ្ជារដែលប្រើ ESP8266 |
បន្ទាប់ពីភ្ជាប់បតនិង LED រួច (ធ្វើតាមការណែនាំវិឌីអូខាងលើ) ភ្ជាប់ខ្សែ USB ទៅកុំព្យូទ័រដើម្បីធ្វើការបញ្ចូលកម្មវិធីដោយចូលទៅកាន់៖
វែបសាយ WLED តាម https://install.wled.me/
រួចចុចលើពាក្យ Intall និងជ្រើសរើស COM Port ដែលត្រូវជាមួយនឹង Programmer ដែលបានដោត
WLED Webinstall |
បន្ទាប់ពី Install ចប់ ចុចពាក្យ Next ហើយបញ្ចូលឈ្មោះ និងលេខសំងាត់ Wi-Fi រួចចុចលើពាក្យ Visit Device (តាមរូបភាពខាងក្រោម)។
ជំហាននៃការដំឡើង |
បន្ទាប់ពីចូលទៅកាន់ Device តាមរយៈ IP Address របស់ ESP ដែលបានភ្ជាប់ទៅ Wi-Fi ដូខផ្ទាំងខាងក្រោម រួចចូលទៅ Config ដើម្បីធ្វើការកំណត់មួយចំនួន។
ចូលទៅ Config |
ធ្វើការកំណត់ LED ជាមុន ដោយចូលទៅកាន់ LED Preference រួចធ្វើការកំណត់ចំនួន LED និង GPIO ឲ្យត្រូវតាម Board។
Config ចំនួន LED និង GPIO |