|
STM8 Error 0x8000 |
STM8x មាន Function ពិសេសមួយដែលអនុញ្ញាត្តឲ្យអ្នកបញ្ចូល Program បិទមិនឲ្យមានការអានឫទាញយក Program ចេញមកវិញ ដោយមិនឲ្យឈីបឆ្លើយតបទៅនឹងទំនាក់ទំនងពី Programmer ដែលនាំឲ្យការបញ្ចូល Program ថ្មីក៏មិនអាចចូលរួចដែរ។ ភាគច្រើនទំនាក់ទំនងនឹងបញ្ចប់នៅ Byte 0x8000 ដូចខាងក្រោម៖
|
Byte at 0x8000 Tries exceeded |
ដំណោះស្រាយគឺចូលទៅបិទ ROP (Read Out Protection) ដោយប្រើប្រាស់ ST Visual Programmer (STVP-STM8) ដែលអាចទាញយក
Download STVP។
|
ST Visual Programmer |
ដើម្បីប្រើ STVP បាន STM8x ត្រូវតែភ្ជាប់ជាមួយ ST-Link V2 (ឫ Programmer ដែលប្រើបាន) ដែលអាចភ្ជាប់ជាមួយកុំព្យូទ័របាន។
|
ភ្ជាប់ STM8 ជាមួយ ST-Link V2 |
បន្ទាប់ពីភ្ជាប់ STM8x ជាមួយ ST-Link រួច បើកកម្មវិធី ST Visual Programmer ហើយ៖
- ជ្រើសរើស Board ដែលត្រូវជាមួយ STM8 ដែលអ្នកប្រើ
- ចូលទៅ Tap "OPTION BYTE" រួចប្តូរ ROP ទៅ "Read Out Protection OFF"
- រួចចុច CTRL+P (ឬ ចូលទៅ Program ហើយចុច "Current Tap CTRL+P") ដើម្បីលុប Program ចោល
- យក STM8 ដែលបានលុប Program រួច ទៅបញ្ចូល Program ផ្សេងៗដូចធម្មតា
|
STVP Configuration |